របៀបថែទាំស្បែកឱ្យប្រសើរ នៅក្នុងរដូវក្តៅដ៏ក្តៅខ្លាំង
ហេតុអ្វីបានជារដូវក្តៅគួរតែយកចិត្តទុកដាក់?
- ពន្លឺព្រះអាទិត្យខ្លាំង៖ បង្កឱ្យស្បែកស្ងួត បែកស្រកា, និងបង្កគ្រោះថ្នាក់មហារីកស្បែក។
- ញើសច្រើន៖ ជាហេតុនាំឱ្យមានការស្ទះរន្ធរោម, បង្ករទៅជាមុន, និងជំងឺសាស្បែកជាដើម។
រដូវក្តៅគឺជាពេលវេលាដ៏ល្អសម្រាប់ការកម្សាន្ត និងដំណើរកំសាន្ត, ប៉ុន្តែវាក៏អាចនាំមកនូវបញ្ហាផ្សេងៗដល់ស្បែកដែរ, ជាពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការការពារស្បែកពីពន្លឺព្រះអាទិត្យ, សំណើម, និងញើសគឺជាកត្តាសំខាន់បំផុតមួយ។
វិធីថែទាំស្បែកយ៉ាងសាមញ្ញ និងមានប្រសិទ្ធភាព
- លាបក្រែមការពារកម្តៅ (Sunscreen): លាបក្រែម SPF 30+ រាល់ ២ ម៉ោង បន្ទាប់ពីហាត់ប្រាណ ឬញើសច្រើន។
- សម្អាតស្បែកប្រចាំថ្ងៃ: ប្រើសាប៊ូលាងមុខទន់ៗ ដើម្បីជៀសវាងសាប៊ូដែលកាត់ស្បែក។
- ផឹកទឹកឱ្យបានគ្រប់គ្រាន់: យ៉ាងហោចណាស់ ៨-១០ កែវក្នុងមួយថ្ងៃ ដើម្បីរក្សាសំណើមឱ្យស្បែក។
- ពាក់សម្លៀកបំពាក់បិទបាំង: ពាក់មួក,សម្លៀកបំពាក់វែង , និងវ៉ែនតារការពារ UV នៅក្រៅផ្ទះ។
- ប្រើជែលបន្ថែមសំណើម: ជ្រើសរើសជែល Oil-Free ដើម្បីកុំឱ្យប្រេះស្បែក។
កត្តាដែលតម្រូវអោយយើងត្រូវលាបលេ
- ប្រភេទស្បែក: ស្បែកស្ងួតត្រូវការឡេដែលមានជាតិសំណើមខ្ពស់ ខណៈស្បែកខ្លាញ់ត្រូវការឡេស្រាល មិនធ្វើឱ្យកកស្ទះរន្ធញើស។
- អាកាសធាតុ: អាកាសធាតុត្រជាក់ និងខ្យល់ស្ងួតធ្វើឱ្យស្បែកបាត់បង់ជាតិសំណើមលឿន។
- អាយុ: ស្បែកមនុស្សចាស់ងាយស្ងួតជាងមុន ដូច្នេះតម្រូវការឡេដើម្បីផ្តល់សំណើមក៏កើនឡើង។
- សកម្មភាពប្រចាំថ្ងៃ: ការធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ ឬការហែលទឹកដែលមានជាតិក្លរីន (chlorine) គឺអាចធ្វើឱ្យស្បែកស្ងួត។
- បញ្ហាស្បែក: អ្នកដែលមានបញ្ហាស្បែកដូចជាស្បែកប្រតិកម្ម មុន គឺត្រូវការឡេដែលមានសារធាតុពិសេសដើម្បីជួយព្យាបាល។
អ្នកជំនាញណែនាំ
វេជ្ជបណ្ឌិត លី សុភាព, ជំនាញកីឡា ស្បែក របស់មន្ទីរពេទ្យកាលីមេត្រ៖ «ការការពារស្បែកពីពន្លឺព្រះអាទិត្យ និងការរក្សាសំណើមគឺជាកត្តាសំខាន់បំផុត។ ត្រូវជៀសវាងការហាត់ប្រាណ ឬធ្វើការងារក្រៅផ្ទះពីម៉ោង ១០:០០ ព្រឹក ដល់ ៣:០០ ល្ងាច»។
សូមចងចាំថា ការថែទាំស្បែកគឺមិនមែនគ្រាន់តែសម្រាប់សម្រស់ប៉ុណ្ណោះទេ, ប៉ុន្តែវាជាផ្នែកមួយនៃការថែទាំសុខភាពទូទៅរបស់អ្នកដែរ!
27, Aug, 2025
អត្ថបទនេះមានប្រយោជន៍ណាស់ សូមអរគុណ!
27, Jun, 2025
អត្ថបទនេះមានប្រយោជន៍ណាស់ តែអាចធ្វើឲ្យប្រសើរជាងនេះ។
14, Feb, 2025
អត្ថបទនេះស្រួលយល់ និងមានប្រយោជន៍សម្រាប់ការសិក្សា។
10, Jan, 2025
អត្ថបទនេះពិតជាអស្ចារ្យ ហើយមានតម្លៃក្នុងការអាន។
22, Dec, 2024
អត្ថបទនេះល្អណាស់ ប៉ុន្តែត្រូវការព័ត៌មានបន្ថែម។
5, Nov, 2024
អត្ថបទនេះជួយខ្ញុំយ៉ាងច្រើន។ សូមអរគុណ!