សុខា ២៥ សីហា ២០២៥

របៀបធ្វើសម្លរកកូរត្រីស្រែ៖ បែបបុរាណឆ្ងាញ់ សំបូរទៅដោយបន្លែធម្មជាតិ

សម្លរកកូរគឺជាម្ហូបខ្មែរបុរាណដ៏ពេញនិយមមួយមុខ ដែលមានរសជាតិឆ្ងាញ់ និងពោរពេញទៅដោយគ្រឿងផ្សំស្រស់ៗជាច្រើនមុខ។ វាជាម្ហូបដ៏ល្អសម្រាប់សុខភាព និងផ្តល់អត្ថប្រយោជន៌ច្រើនដល់រាងកាយ។

រៀបចំ៖ ១៥ នាទី
ចំអិន៖ ១៥-២០ នាទី
សម្រាប់មនុស្ស៖ ២ នាក់

គ្រឿងផ្សំ

  • ត្រីស្រែ ២០០-៣០០ក្រាម (ត្រីផ្ទួក, ត្រីកញ្ចុះ ឬ ត្រីច្រវ៉ា)
  • ប្រហុកចិញ្រ្ចាំ ៣-៤កន្ទុយ (ស្រេចចិត្ត)
  • គ្រឿងស្លរកកូរបុកម៉ត់ ២ ស្លាបព្រាបាយ
  • អង្ករលីង ៥ ស្លាបព្រាបាយ - ចង់ខាប់ដាក់ថែមបាន
  • ស្លឹកក្រូចសើច ៣-៤ - ហាន់ស្តើងៗ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • ស្ករ ប៊ីចេង​ និងអំបិល - បន្ទិចកាមការណែនាំរបស់ពេទ្យ
  • បន្លែកកូរ
  • ស្លឹកបាស ស្លឹកម្រំ ឬស្លឹកម្រះ
  • ត្រប់ពុតលំញោង
  • ខ្ទិះដូង (មិនដាក់ក៏បាន)

វិធីធ្វើ

  1. បន្លែ និងសាច់ត្រូវលាងអោយស្អាតរួចទុកមួយឡែកសិន
  2. ចាក់គ្រឿងបុកចូល ឆា ឆាអោយឈ្ងុយហើយដាក់ប្រហុកចូលម្តង បន្តរកូរអោយសព្វហើយមានក្លិនឈ្ងុយ
  3. ដាក់ត្រប់ពុតលំញោងលីងជាមួយគ្រឿងអោយហើយ ដើម្បីកុំអោយវាល្វីងខ្លាំងពេក
  4. ចាក់ត្រីចូល​ រួចកូរបន្ទិចអោយគ្រឿងនឹងត្រីចូលគ្នាសព្វ
  5. ដាក់គ្រឿងផ្សំចូល មានដូចជា អំបិល ស្ករ ទឹកត្រី
  6. ដាក់ទឹកចូលបន្ទិច រួចទុកអោយត្រីជិតឆ្អិន
  7. ពេលឆ្អឹងត្រីជិតឆ្អិនហើយ យើងត្រូវដាក់បន្លែរឹងចូលមុន ចំណែកបន្លែស្លឹកទុកដាក់ក្រោយគេ
  8. បន្ទាប់មកដាក់អង្ករលីង កូរច្របល់ចូលគ្នាអោយសព្វ ទើបដាក់ទឹកចូលហើយគ្របវាទុកអោយពុះ
  9. ចុងក្រោយដាក់ខ្ទិះដូងចូលជាមួយនឹងបន្លែស្លឹក
  10. កុំភ្លេចភ្លក្សរសជាតិម្តងទៀតផង ក្រែងត្រូវបន្ថែមគ្រឿង

ព័ត៌មានអាហារូបត្ថម្ភ (ប្រហែលក្នុង ១ ចាន)

កាឡូរី ២២០
ជាតិខ្លាញ់សរុប ៨g
ខ្លាញ់អស់ ៤g
កូលេស្តេរ៉ុល ១៣០mg
សូដ្យូម ៤៥០mg
កាបូអ៊ីដ្រាត ៥g
ជាតិសរសៃ 20g
ស្ករ 10g
ប្រូតេអ៊ីន ៣៥g
*តម្លៃនេះគឺជាការប៉ាន់ស្មាន អាស្រ័យលើប្រភេទត្រី និងបរិមាណគ្រឿងផ្សំ។

វីដេអូរបៀបធ្វើ

គន្លឹះឲ្យឆ្ងាញ់
  • ជ្រើសរើសត្រីស្រស់សម្រាប់រសជាតិឈ្ងុយល្អ។
  • កុំចំហុយយូរពេក ដើម្បីរក្សាឱ្យសាច់ត្រីទន់។
  • អាចបន្ថែមគ្រឿងផ្សំដូចជា ដំឡូងមីជូរ, ខ្ទឹមស ឬ ម្ទេសប្លោកស្តើងៗ ដើម្បីបន្ថែមរសជាតិ។

សូមរីករាយជាមួយនឹងម្ហូបខ្មែរបុរាណដ៏ស្រស់ និងមានអត្ថប្រយោជន៍សម្រាប់សុខភាព!

មតិយោបល់របស់អ្នកអាន
User
Ratha
27, Aug, 2025

អត្ថបទនេះមានប្រយោជន៍ណាស់ សូមអរគុណ!

User
Vannda
27, Jun, 2025

អត្ថបទនេះមានប្រយោជន៍ណាស់ តែអាចធ្វើឲ្យប្រសើរជាងនេះ។

User
Davann
14, Feb, 2025

អត្ថបទនេះស្រួលយល់ និងមានប្រយោជន៍សម្រាប់ការសិក្សា។

User
Sok
10, Jan, 2025

អត្ថបទនេះពិតជាអស្ចារ្យ ហើយមានតម្លៃក្នុងការអាន។

User
Heng
22, Dec, 2024

អត្ថបទនេះល្អណាស់ ប៉ុន្តែត្រូវការព័ត៌មានបន្ថែម។

User
Bunli
5, Nov, 2024

អត្ថបទនេះជួយខ្ញុំយ៉ាងច្រើន។ សូមអរគុណ!